ទីក្រុងឌូបៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមមានបំណង
បង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ឱ្យបានមួយទ្វេជាបីរហូតដល់៣០០
ពាន់លានឌ័រហ៉ា (៥២,៦៥ពាន់លានផោន) នៅក្នុងឆ្នាំ២០២០ ខាងមុខ
ក្នុងនោះរួមមានការបង្កើនចំនួនបន្ទប់សណ្ឋាគារមួយទ្វេជាពីរ
នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ប្រទេសនេះឱ្យដឹង ។
វិស័យទេសចរណ៍ជាវិស័យមួយដែលសំខាន់បំផុតចំពោះ
សេដ្ឋកិច្ចទីក្រុងឌូបៃ
ដែលមានផលិតផលក្នុងស្រុកសរុបក្នុងរង្វង់៩០ពាន់លានដុល្លារកាលពី
ឆ្នាំទៅមិញ ។ វិស័យទេសចរណ៍ក៏បានគាំទ្រដល់ឧស្សាហកម្មលក់រាយ
ក៏ដូចជាវិស័យបដិសណ្ឋារកិច្ចរបស់ប្រទេសនេះផងដែរ។
យោងតាមទិន្នន័យពីក្រសួងទេសចរណ៍
និងទីផ្សារពាណិជ្ជកម្ម (DTCM) បានឱ្យដឹងថា មានសណ្ឋាគារចំនួន៥៩៩
ដែលមាន៨០.៥០០បន្ទប់ ។
កាលពីឆ្នាំទៅមិញចំនួនភ្ញៀវទេសចរបានកើនឡើង៩,៣% ដល់
១០,១៦លាននាក់។លោកហេឡាល់ អាល់ម៉ារី (Helal Almarri) អគ្គនាយក DTCM
បានប្រាប់សារព័ត៌មាន Reuters ថា
ប្រទេសអេមីរ៉ាត់អារ៉ាប់រួមអាចមានបន្ទប់សណ្ឋាគារជាង១៦០.០០០បន្ទប់
នៅដំណាច់ទសវត្សនេះ
ហើយមានបំណងទាក់ទាញភ្ញៀវទេសចរឱ្យបាន២០លាននាក់ក្នុងមួយឆ្នាំ ។
ការសម្រេចចិត្តភាគច្រើនក្នុងការសាងសង់សណ្ឋាគារ
មិនត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលក្រុងឌូបៃទេ
ប៉ុន្តែធ្វើឡើងដោយក្រុមហ៊ុនឯកជន។ យ៉ាងណាក៏ដោយ
រដ្ឋាភិបាលទីក្រុងឌូបៃគាំទ្រយ៉ាងសកម្មដល់កំណើនឧស្សាហកម្មដោយ
ផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ និងរកទីផ្សារនៅក្រៅប្រទេស ។
មិនតែប៉ុណ្ណោះ
រដ្ឋាភិបាលថែមទាំងសម្រួលលិខិតឆ្លងដែនសម្រាប់អ្នកទេសចរ
និងពង្រីកបណ្តាញអាកាសចរណ៍ដែលគ្រប់គ្រងដោយរដ្ឋ ។
លោកអាល់ម៉ារី បន្តថា
គេរំពឹងថាកំណើនអ្នកទេសចរភាគច្រើនមកពីប្រទេសអារ៉ាប៊ីសាអូឌីត
ឥណ្ឌា
និងរុស្ស៊ីនឹងចូលមកក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមកាន់តែច្រើន
។ កាលពីខែមីនា
អាកាសយានដ្ឋានធំទីក្រុងឌូបៃបានទទួលអ្នកដំណើរ៥,៨៥លាននាក់
ពោលគឺកើន២០,៦៥ ភាគរយធៀបនឹងឆ្នាំមុន ៕
You might also like:
0 comments:
Post a Comment