Sunday, May 5, 2013

គ្រោះថ្នាក់ចរាចរណ៍រថយន្ដបានបុកអ្នកជិះម៉ូតូបាក់ដៃ២កំនាត់


​​មនុស្ស​ម្នាក់​​បាន​រង​របួស​បាក់​ជើង​២​កំណាត់​ និង​ម្នាក់​​ទៀត​រង​របួស​​ស្រាល ខណៈ​ជិះ​ម៉ូតូ​​ឌុប​គ្នា​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ០៤ ពីកើត​ទៅ​លិច​ត្រូវរថយន្ត​ដែល​គេ​សង្ស័យថា ​ជា​រថយន្តដឹក​ទំនិញ​​នៅរបស់ក្រុមហ៊ុន បើក​ពី​លិច​ទៅកើត​​បុក​​កាលពីវេលាម៉ោង​០៥​ព្រឹក​ថ្ងៃទី​០៥ ឧសភា ​២០១៣​កន្លងទៅនេះនៅខេត្ដតាកែវ
លោក​  មន្ត្រី​នគរបាល​ចរា​ចរស្រុក​បាទី បាន​និយាយ​ថា នៅវេលា​ម៉ោង​​ខាងលើ​ជនរងគ្រោះ​​ដែល​ជិះ​ម៉ូតូ​ C125 ស៊េរី​​២០០៧ ​ឌុប​គ្នា​​លើ​កំណាត់​ផ្លូវលេខ​០៥ ពី​កើត​ទៅ​លិច​ ចំណែក​រថយន្ត​កូរ៉េ​២​តោន​កន្លះ​បើក​ក្នុង​ទិស​ដៅពី​លិច​ទៅកើត បណ្តាល​ឱ្យ​បុក​ម៉ូតូ​ជន​រង​គ្រោះ​​​​តែម្តង ។ បុរស​រងគ្រោះទាំង​២​នាក់​​​មាន​ឈ្មោះ​ធុច អាយុ​២០​ឆ្នាំ ​ជាអ្នក​បើក​ម៉ូតូ​របួស​ស្រាល ​និង​ឈ្មោះ​ចាន់​ធី ភេទ​ប្រុស អាយុ១៩​ឆ្នាំ ​បាក់​ជើង​ស្ដាំ​២​កំណាត់។

0 comments:

Post a Comment