(ប្រភពដើមពីវិទ្យុបារាំង)
Monday, November 18, 2013
តុលាការឡាអេ ប្រកាសសាលដីកា ស្ដីពីប្រាសាទព្រះវិហារ នៅរសៀលថ្ងៃទី១១វិច្ឆិកានេះ
5:33 AM
No comments
តុលាការឡាអេ ប្រកាសសាលដីកាលើសំណុំរឿងបកស្រាយសាលក្រមឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ នៅថ្ងៃទី១១វិច្ឆិកានេះ វេលាម៉ោង១០ព្រឹក ម៉ោងនៅប្រទេសហូឡង់ ត្រូវនឹងម៉ោង៤រសៀល ម៉ោងនៅប្រទេសកម្ពុជា។ តាមគម្រោង នៅម៉ោង១០ព្រឹកនេះ ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់ ត្រូវនឹងម៉ោង៤រសៀលថ្ងៃច័ន្ទនេះ ម៉ោងនៅប្រទេសកម្ពុជា តុលាការយុត្តិធម៌អន្ដរជាតិ នឹងត្រូវប្រកាសសាលដីកា លើបណ្ដឹងរបស់កម្ពុជា ដែលបានស្នើសុំឲ្យតុលាការរបស់អង្គការសហប្រជាជាតិ បកស្រាយសាលក្រមឆ្នាំ១៩៦២។ ភាគីកម្ពុជា និងថៃ ដឹកនាំដោយរដ្ឋមន្ដ្រីការបរទេសទាំងពីរ បានទៅចូលស្ដាប់ដោយផ្ទាល់។ សេចក្ដីសម្រេចរបស់តុលាការឡាអេ លើការបញ្ជាក់ជាថ្មី អំពីទឹកដីនៅជាប់ប្រាសាទព្រះវិហាររបស់កម្ពុជា ដែលថៃបានរំលោភបំពាន ក៏មានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍អនឡាញរបស់តុលាការឡាអេ ដែលមានអាសយដ្ឋាន webtv.un.org។ ហើយទូរទស្សន៍ក្នុងស្រុក CNC ក៏នឹងផ្សាយផ្ទាល់ នៅម៉ោង៤រសៀលនេះផងដែរ។ បើទោះបីជានៅថ្ងៃចន្ទនេះ ជាថ្ងៃប្រកាសសាលដីការបស់តុលាកាអន្តរជាតិ ក្រុងឡាអេ ស្តីពី ភាពជាម្ចាស់តំបន់ជុំវិញប្រាសាទព្រះវិហារក៏ដោយ ក៏ស្ថានការណ៍នៅព្រំដែន ភាគីខាងកម្ពុជា នៅតែមានសភាពស្ងប់ស្ងាត់ ដូចថ្ងៃធម្មតា។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា នៅតែបញ្ជាក់ពីគោលជំហរស្រឡាញ់សន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដដែល៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment